គំនិតល្អៗ

ធ្វើការសម្រេចចិត្តត្រូវ

ការ​ឆ្លង​កាត់​វិ​ថី​នៃ​ជី​វិត​ដ៏​សែន​វែង​ឆ្ងាយ​ ​មនុស្ស​គ្រប់​រូប​សុទ្ធ​សឹង​តែ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន​។ ការ​សម្រេច​ចិត្ត​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក​មាន​ទាំង​​សំ​ខាន់​ និង មិន​សំ​ខាន់​។ អ្វី​ដែល​អ្នក​សម្រេច​​ អាច​នឹ​ង​កំ​ណត់​ថា​អ្នក​ជា​មនុស្ស​ប្រ​ភេទ​ណា​នៅ​ពេល​ក្រោយ​។ ការ​សម្រេច​ចិត្ត​ដែល​ស៊ី​ជម្រៅ​ អាច​ជះ​ឥទ្ធិ​ពល​ដល់​អនាគ​ត​របស់​អ្នក​។ បើ​អ្នក​ធ្លាប់​ធ្វើ​អ្វី​ខុស​ ហើយ​មាន​ការ​សោក​ស្តាយ​ពី​វា​ និង​ចង់​រៀន​ពី​វិ​ធី​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ប្រ​សើ​រ​ សូម​មើល​នៅ​ចំ​នុច​ដូច​ខាង​ក្រោម​៖

១. សរ​សេរ​ជម្រើស​របស់​អ្នក​ដាក់​ក្នុង​ក្រ​ដាស

នៅ​ចំ​នុច​នេះ​មិន​មែន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​នោះ​ទេ​ តែ​ចង់​ឲ្យ​អ្នក​ដឹង​ថា​អ្នក​មាន​ជម្រើស​អ្វី​​ខ្លះ ហើយ​អ្នក​មិន​ចាំ​បាច់​ខ្វល់​ពី​ជម្រើស​ណា​ដែល​អ្នក​គិត​ថា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ពេក​នោះ​ទេ​។ អ្នក​ត្រូវ​តែ​​បញ្ចេញ​ឲ្យ​អស់​នូវ​ការ​ចង​ចាំ​​របស់​អ្នក​ ព្រម​ទាំង​រក​គំ​និត​ថ្មី​ៗ​សម្រាប់​ធ្វើ​ការ​សម្រេច​ចិត្ត​។​

២. គិត​ពី​ជម្រើស​នី​មួយ​ៗ

ដំ​បូង​ត្រូវ​សួរ​ខ្លួន​ឯង​ថា៖ តើ​ខ្ញុំ​ពិត​ជា​ចង់​បាន​របស់​នេះ​ ឬ របស់​នឹង​មែន​ទេ​?​

បន្ទាប់​មក​ ​ស្រ​មើ​ស្រ​មៃ​គិត​ដល់​អ្វី​ដែល​កើត​ឡើង​បន្ទាប់​មក​ទៀត​។ ជួន​កាល​អ្វី​ដែល​អ្នក​បាន​ព្យា​ករ​ណ៍​ទុក​វា​មិនកើត​ឡើង​​ ដូច​ចិត្ត​អ្នក​ទេ​ ប៉ុន្តែ​វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​​​គំ​និត​ថ្មី​មួយ​ទៀត​។ អ្នក​ត្រូវ​គិត​ទៅ​លើ​ចំ​នុច​មួយ​ដែល​ថា​ វា​អាច​នឹង​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​។ អ្នក​ត្រូវ​ធ្វើ​ការ​ពិចារណា​ទៅ​លើ​គ្រប់​ចំ​នុច​ទាំង​អស់​នៃ​ជម្រើស​របស់​អ្នក​។

៣. សង្កេត​មើល​ពី​អារម្ម​ណ៍​ពិត​របស់​អ្នក​

ពេល​ខ្លះ​អ្នក​អាច​នឹង​មាន​អារម្ម​ណ៍​ល្អ​ជា​មួយ​នឹង​ជម្រើស​មួយ​ចំ​នួន​ ហើយ​ក៏​មាន​អារម្ម​ណមិន​ល្អ​ចំ​ពោះ​ជម្រើស​មួយ​ចំ​នួន​ទៀត​។ ​មាន​ពេល​ខ្លះ​ល្អ​ ហើយ​ពេល​ខ្លះ​ទៀត​អា​ក្រក់​។ តែ​ពេល​នេះ​ អ្នក​កំ​ពុង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​ជម្រើស​ទាំ​ង​អស់​នោះ​។ នៅ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ អ្នក​មិន​ត្រូវ​សម្រេច​​លឿន​ពេក​ទេ​។ បើ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​​លឿន​ពេក​ ដោយ​មិន​បាន​ពិចារណា​ច្បាស់​លាស់​ លទ្ធ​ផល​ចុង​ក្រោយ​គឺ​អាច​នឹង​អាក្រក់​ភាគ​ច្រើន​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​ គឺ​អ្នក​ត្រូវ​តែ​អត់​ធ្មត់ ហើយ​ធ្វើ​ការ​ពិ​ចារ​ណា​តាម​សម្រួល​។​

៤. ភ្ជាប់​ជម្រើស​របស់​អ្នក​ទៅ​នឹង​អាទិ​​ភាព

អ្នក​ត្រូវ​បង្កើត​តារាង​​អា​ទិ​ភាព​​ទៅ​លើ​សំ​នួរ​នី​មួយៗ​ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​។ ​​បន្ទាប់​មក​សរសេរ​នូវ​ជម្រើស​របស់​អ្នក​ដាក់​ក្នុង​តារាង​នោះ​។ បើ​អ្ន​ក​មាន​អា​ទិ​ភាព​គ្រប់​គ្រាន់​ វា​នឹង​មិន​មាន​ការ​លំ​បាក​ទេ​សម្រាប់​អ្នក​។ តែ​បើ​អ្នក​មិន​មាន​អាទិភាព​ ឬ អ្នក​​មិន​ដឹង​ថា​អ្វី​ដែល​ត្រូវ​ធ្វើ​មុន​តែ​នោះ​ អ្នក​ពិត​ជា​ត្រូវ​​​​​​​​​​​​​​​ចំ​ណាយ​ពេល​ច្រើន​ទៅ​លើ​ជំ​ហាន​មួយ​នេះ​។

៥. បង្ហាញ​ការ​ជ្រើស​រើស​របស់​អ្នក​

ស្ទើរ​តែ​គ្រប់​ពេល​ទាំង​អស់​ការ​ជ្រើស​រើស​របស់​អ្នក​ នឹង​ចូល​មក​កាន់​អ្នក​ មុន​ពេល​ដែល​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​។ នៅ​ចំ​នុច​នេះ​ អ្វី​ៗ​អាច​នឹង​បរាជ័យ​ទាំង​អស់​បើ​អ្នក​មាន​ការ​ធ្វេស​ប្រ​ហែស​។ អ្នក​គួ​រ​តែ​មាន​អារម្ម​ណ៍​ល្អ​ចំ​ពោះ​ខ្លួន​ឯង​ និង​ អ្វី​ដែល​អ្នក​ចង់​បាន​។ ចំ​នុច​ខ្លាំ​ង​នោះ​គឺ​ កា​រ​មាន​ទំ​នុក​ចិត្ត​លើ​ខ្លួន​ឯង​ និង ស្គាល់​ខ្លួន​ឯង​។

៦. ​ត្រៀម​ធ្វើ​ការ​ជ្រើស​រើស

នៅ​ចំ​នុច​នេះ​ តម្រូវ​ឲ្យ​អ្នក​លះ​បង់​នូវ​ជម្រើស​ដែល​មិន​សូវជា​ចំ​បាច់​សម្រាប់​អ្នក​។ មិន​ត្រឹម​តេ​ប៉ុណ្ណោះ​ អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​ធ្វើ​សកម្ម​ភាព ហើយ​ធ្វើ​រហូត​ដល់​ជា​សម្រេច​ចិត្ត​ចុត​ក្រោយ​។​

៧. តាំងចិត្ត​​លើ​ការ​ជ្រើស​រើស​របស់អ្នក​

កុំ​មាន​ការ​ឆ្ងល់​ច្រើន​ កុំ​ងាក​ក្រោយ​ ​ហើយ​កុំ​រុញ​រា​។ ការ​ជ្រើស​រើស​​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ធ្វើ​​​ប្រ​តិ​បត្តិ​ការ​។ ផ្តោត​ទៅ​លើ​ពេល​វេលា​  ថាម​ពល​ ខ្លួន​ឯង​ និង​ គោល​បំ​ណង​ទៅ​លើ​ការ​សម្រចចិត្ត​។ ​បើ​អ្នក​មិន​អាច​ធ្វើ​បា​ន ហើយ​អ្នក​នៅ​តែ​កំ​ពុង​តែ​គិត​ពី​ជម្រើស​ផ្សេ​ង​ទៀត​ នោះ​​ការ​សម្រេច​ចិត្ត​របស់​អ្នក​​នឹង​មិន​បាន​ល្អ​ឡើយ​។

៨. ជួយ​ខ្លួនឯ​ង​ទៅ​តាម​ដែល​អាច​ជួ​យ​បាន

ការ​សម្រេច​ចិត្ត​មួយ​ចំ​នួន​ហាក់​ដូច​ជា​មិន​សូវ​ជា​មាន​ការ​​ស្មុគ​ស្មាញ​ប៉ុន្មាន​នោះ​ទេ​ តែ​អ្នក​ត្រូវ​តែ​មាន​​ភាព​ស្មោះ​ត្រង់​ និង សុ​ទិ​ដ្ឋិ​និ​យម​។

សរុប​មក​៖ ការ​សម្រេច​ចិត្ត​ដែល​ល្អ​ប្រ​សើរ​ អាច​កើត​ឡើង​ពេល​ដែល​ឋង្នក​ដឹង​ពី​អារម្ម​ណ៍​របស់​អ្នក​។ អ្នក​នឹង​ពេញ​ចិត្ត​ដែល​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រូវ​៕​

ដោយ៖ ​​ជិន ​​​ ​​ចានី

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

ចុះអ្នកវិញ?

%d bloggers like this: