សាងខ្លួនឯង


ប្រកាន់យកនូវព្រហ្មវិហារធម៌៤យ៉ាង៖

  1. មេត្តា​ : ផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វ
  2. ករុណា : ផ្សាយសេចក្តីអាណិតទៅរកសព្វសត្វ
  3. មុទិតា : ផ្សាយអំណរទៅរកសព្វសត្វ ដែលបានសេចក្តីសុខចម្រើន គឺមានអំណរពេលឃើញគេបានសុខចម្រើន
  4. ឧបេក្ខា : ផ្សាយសេចក្តីស្មោះស្មើទៅរកសព្វសត្វ

Continue reading សាងខ្លួនឯង

Advertisements

របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​


Image

– ព្យាយាម​សរសេរ​គំនិត​​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​ ឧ.​ សរសេរ​អំពី​​បញ្ហា​ជីវិត គំនិត​ផ្ទាល់​ខ្លួន…

– ពេល​សរសេរ​កុំ​បារម្ភ​ពី​លំដាប់​លំដោយ​នៃ​គំនិត

– អាន​ឡើង​វិញ​មួយ​សប្តាហ៍​ម្តង​ នូវ​កំណត់​ត្រា​របស់​ខ្លួន

– ជ្រើស​រើស​យក​គំនិត​ឬ​ប្រធាន​បទ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត​យក​មក​បក​ស្រាយ​ពង្រីក​បន្ថែម

– យក​អត្ថបទ​ដែល​សរសេរ​រួច​ឲ្យ​មិត្ត​ភក្តិ​ឬ​គ្រូ​ជួយ​កែ

កិច្ច​ការ​១០​យ៉ាង​ដែល​សិស្ស​និស្សិត​គួរ​ធ្វើ


ដើម្បី​ជោគ​ជ័យ​ការ​សិក្សា​

ដើម្បី​ជោគ​ជ័យ​ការ​សិក្សា​

១. គ្រប់​គ្រង​ពេល​វេលាសិក្សា​​ប្រកប​ដោយ​ប្រសិទ្ធភាព

២. ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ៖ មើល​មេរៀន ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូដាក់​ឲ្យ និង​ មក​រៀន​ជា​ទៀង​ទាត់

៣. រៀន​ត្រូវមាន​ទិសដៅ​ជា​ស្រេច​ថា​ខ្លួន​ចង់​បាន​​ត្រឹម​ណា​

៤. ផ្ចង់​អារម្មណ៍​សិក្សា​និង​ស្តាប់​គ្រូ​ពន្យល់បើ​មិន​យល់​ត្រង់​ណា​ត្រូវ​ហ៊ាន​សួរ​ភ្លាម​

៥. កត់​ត្រា​ខ្លឹម​សារ​មេរៀន​សំខាន់​ៗ

៦. ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ​ ចូរ​ចង​ចាំ​ថា​គ្រូ​ដាក់​លំហាត់​ឲ្យ​ធ្វើ​គឺ​សុទ្ធ​តែ​មាន​មូល​ហេតុ។ មូល​ហេតុ​នោះ​គឺ​ធ្វើ​ឲ្យ​អ្នក​ចេះដឹង។

៧. រំលឹក​មេរៀន​ជា​រៀង​រាល់​ថ្ងៃ កុំ​រង់​ចាំរហូត​ជិត​ដល់​ថ្ងៃ​ប្រឡង​ទើប​មើល​មេរៀន

៨. រៀប​ចំរបស់​របរ​ឲ្យ​មានរបៀប​រៀប​រយ បែង​ចែក​កន្លែង​ទុក​ដាក់​របស់ ហើយ​ទុក​ដាក់​របស់​ឲ្យ​ត្រូវ​កន្លែង

៩. រៀន​ដោយ​មាន​ទឹក​ចិត្ត​ចង់​រៀន

១០. តាំង​ចិត្ត​រៀន​ តាំ​ងចិត្ត​ធ្វើ​យ៉ាង​ពិត​ប្រាកដ ព្យាយាម​សិក្សា

ជោគ​ជ័យ​នៅ​ចំពោះ​អ្នក!

ដកស្រង់ចេញពី សាលារៀន salarean.com

វិធី​រៀន​យក​និទ្ទេស A


ប្រឡង​

ប្រឡង​

១. រំលឹក​មេរៀន​ដែល​អាច​នឹង​ចេញ​ប្រឡង​រៀង​រាល់​យប់​មុន​គេង។

២. អាន​មេរៀន​យ៉ាង​ហោច​ណាស់​បី​ដង​មុន​ពេល​ចូល​រៀន រួច​កត់​ចំណាំ​ខ្លឹមសារ​សំខាន់​ៗ។

៣. ចាប់​ឲ្យ​បាន​នូវ​មូលដ្ឋាន​គ្រឹះ​មុខ​វិជ្ជា​នីមួយៗ​ ដើម្បី​ងាយ​ស្រួល​រៀន​មេរៀន​ក្រោយ​ៗ​ទៀត។

៤. មក​រៀន​ទៀង​ទាត់។

៥. រៀន​ធ្វើ​លំហាត់​ពី​សៀវភៅ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន។

៦. ស្វ័យ​សិក្សា​មុន​ពេល​បវេសនកាល​ចូល​មក​ដល់។

៧. ស្វែងរក​កន្លែង​ស្វ័យ​សិក្សា​ដែល​សម​ស្រប​បំផុត​សម្រាប់​ខ្លួន​ឯង។

៨. ហាត់​សម​ធ្វើ​តេស្ត​ប្រឡង​​ឲ្យ​បាន​ច្រើន។

៩. ធ្វើ​លំហាត់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

១០. រាប់​អាន​មិត្ត​ភក្តិ​ឲ្យ​បាន​ច្រើន​ ពិភាក្សា​លំហាត់ និង​ស្វ័យ​សិក្សា​ជាមួយ​គ្នា។

១១. ពុះ​ពារ​ស្ទុះ​ស្ទា​ស្រវា​ស្រទេញ​ចង់​បាន​និទ្ទេស A។

១២.មាន​ចិត្ត​ស្រឡាញ់​ការ​សិក្សា

១៣. បរិភោគ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព។

 

យុទ្ធសាស្ត្រសក្តិសិទ្ធិ៨យ៉ាង ក្នុងការសាង​ភាពជឿជាក់លើខ្លួនឯង


ភាព ​ជឿ​ជាក់​គឺ​ជា​ធ្នាក់​ឈាន​ទៅ​រក​ជោគជ័យ​ក្នុង​ពេល​អនាគត” ។ “សក្តានុពល​របស់​ម​នុស្ស​គឺ​ស្ថិត​នៅ​លើ​ការ​ជឿ​ជាក់​លើ​ខ្លួន​​ឯង​” ។

តើអ្នក​កំពុង​តែ​ទទួល​រង​នូវ ​ការ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​ទាប​ឬ? តើ​អ្នក​មាន​អារម្មណ៍​ខ្សត់​ខ្សោះ​ ក្នុង​ផ្លាស់​ប្តូរ​ខ្លួន​អ្នក​ ឲ្យ​មក​ជា​មនុស្ស​មា្នក់​​ដែល​មានទំនុក​ចិត្តឬ? ប្រសិន​បើ​ អ្នក​ឆ្លើយ​ថា៖ “បាទ​” ចំពោះ​សំនួរ​ទាំង​នេះ ដំណឹង​ល្អ​គឺថា៖ “ការ​ពង្រឹង​ថាមពល​និង​បង្កើន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង គឺ​ជា​កិច្ច​ការ​មួយ​ដែល​អ្នក​ពិត​ជា​អាច​ទទួល​បាន​ជ័យ​ជម្នះ​ ជាមួយ​នឹង​យុទ្ធសាស្ត្រ​ដ៏​ងាយ​ស្រួលនិង​សាមញ្ញ​បំផុត​ ក្នុង​ការ​បង្ហាញ​ផ្លូវ​របស់​អ្នក​” ។ អ្នក​នឹង​ស្វែង​រក​ឃើញ​នូវ​យុទ្ធសាស្រ្ត​ដែល​គួរ​ឲ្យ​អស់​សំណើច​ទាំង​នោះ ។ Continue reading យុទ្ធសាស្ត្រសក្តិសិទ្ធិ៨យ៉ាង ក្នុងការសាង​ភាពជឿជាក់លើខ្លួនឯង

វិធីលើកទឹកចិត្តអតិថិជនដោយការជូនរង្វាន់


វិធីលើកទឹកចិត្តអតិថិជនដោយការជូនរង្វាន់

ក្រុមហ៊ុន​នឹងធ្វើ​ការ​ចំណាយ​ជា​ច្រើន​ដើម្បី​​ធ្វើ​ឲ្យ​មានភាព​ ទាក់​ទាញ​ជា​មួយ​នឹង​មុខ​ជំនួញ​ថ្មី​របស់​ខ្លួន។ តាម​ការ​សិក្សា​បាន​រកឃើញ​ថា​វា​មាន​តម្លៃ​ខ្ពស់​ជាង​​៥ដង​ក្នុង​ការ​ទាក់​ ទាញ​អតិថិជន​ថ្មី​ច្រើន​ជា​ង​ការ​រក្សា​អតិថិជនចាស់។ កម្មវិធី​ផ្តល់​រង្វាន់​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក្សា​ឬ​បង្កើន​ការ​ លក់​ដល់​អតិថិជន​ចាស់​ វា​ក៏​អាច​ផ្តល់​ឲ្យ​នូវ​លទ្ធផល​ដ៏​ប្រសើរ​ដល់​ការ​វិនិយោគ​ផង​ដែរ​។

១. បង្កើត​គូប៉ុង​។ ប្រសិន​បើ​មុខ​ជំនួញ​របស់​អ្នក​មាន​ទីតាំង​ជាក់​លាក់​ណាមួយហើយ​ ចូរ​បង្កើត​កម្មវិធី​គូប៉ុង​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ជាវ​របស់​អតិថិជន​។ ប្រសិន​បើ​មុខ​ជំនួញរបស់​អ្នក​ជា​លក្ខណៈ​អន​ឡាញ​ (online) អ្នក​អាច​បង្កើត​កម្មវិធី​បញ្ចុះ​តម្លៃ​ដោយ​ផ្តល់​ជា​លេខ​កូដ​ដើម្បី​ធ្វើ​ ការ​បញ្ជា​ទិញ​ ដោយ​គ្រាន់​តែ​វាយ​លេខ​កូដ​​ដែល​អ្នក​ផ្តល់​ឲ្យ​ដើម្បី​ទទួល​ការ​បញ្ចុះ​ តម្លៃ។

២. បង្កើត​កម្មវិធី “ទិញ​មួយ​ ថែម​មួយ” ការ​លក់​ទំនិញ​ដែល​​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​។ ជានិច្ចជាកាល​វា​មាន​ប្រសិទ្ធភាព​ជាង​ការ​លក់​បញ្ចុះ​តម្លៃ។ អ្នក​នៅ​តែ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពេញ​ពី​​អតិថិជន ហើយ​ថែម​ទាំង​ជម្រះ​ចោល​ឥវ៉ាន់​ដែល​លើសឬ​នៅ​សល់​​បាន​ទៀត​ផង​។

៣. ប្រើ​ប្រាស់​កម្មវិធីសន្សំ​ពិន្ទុ​។ ប្រសិន​បើ​មុខ​ជំនួញរបស់​អ្នក​បាន​ទាក់​ទាញ​អតិថិជន​ហើយ​ ចូរ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​កាត​ដើម្បី​សន្សំ​ពិន្ទុ​រាល់​ការ​ទិញ​របស់​ពួក​ គេ​។ អតិថិជន​មួយ​ចំនួន​នឹង​បន្ថែម​ការ​ទិញ​របស់​ពួក​គេ​ដើម្បី​ទទួល​បាន​កាត​ សន្សំ​ពិន្ទុ វា​ក៏​ជា​គន្លឹះ​មួយ​ដើម្បី​ទាក់​ទាញ​អតិថិជន​បន្ថែម​ផង​ដែរ​។

៤.ផ្តល់ ​នូវ​កាត​សមាជិក​ដល់​អតិថិជន។ បន្ទាប់​ពី​ការ​ជាវ​លើក​ទី​ពីរ​ អ្នក​គួរ​តែ​ជូន​នូវ​កាត​សមាជិក​ VIP ដល់​អតិថិជន ដែល​កាត​នោះ​អាច​​ប្តូរ​ជា​ការ​បញ្ចុះ​តម្លៃ​ឬ​ជា​ការ​ផ្តល់​ជូន​នូវ​កាដូ​ បន្តិច​បន្តួច​រាល់​ការ​ជាវ​របស់​អតិថិជន​។ រក្សា​បញ្ជី​រាយ​នាម​អតិថិជន VIP ដើម្បី​ធ្វើ​ការ​ផ្ញើរ​ជូន​ពួក​គាត់​នូវ​​ដំណឹង​ថ្មី​ៗ​ពី​ការ​លក់​ដូច្នេះ​ ពួក​គេ​អាច​ទទួល​អត្ថប្រយោជន៏​ពី​ការ​លក់​និង​ការ​ផ្តល់​ជូន​ពិសេសៗ​បាន​។

៥. ធ្វើ​ការ​ផ្ញើរ​នូវ​លិខិត​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​​ដែល​បាន​ជាវ​ទំនិញ​ ច្រើន​ពី​​​​ក្រុម​ហ៊ុន​របស់​អ្នក ដោយ​រួម​បញ្ចូល​ទាំង​​គូប៉ុង​បញ្ចុះ​តម្លៃ​ជា​មួយ​គ្នា​ផង​ដែរ​។ រក្សា​ការ​កត់​ត្រា​រាល់​ថ្ងៃ​កំណើត​របស់​អតិថិជន​​ ហើយ​ផ្ញើរ​កាត​ជូន​ពរ​និង​គូប៉ុង​​ផ្សេង​ៗ​ជាមួយ​គ្នា​ ដើម្បី​អប​អរ​​ថ្ងៃ​ពិសេស​របស់​គាត់​៕