វិធីលើកទឹកចិត្តអតិថិជនដោយការជូនរង្វាន់


វិធីលើកទឹកចិត្តអតិថិជនដោយការជូនរង្វាន់

ក្រុមហ៊ុន​នឹងធ្វើ​ការ​ចំណាយ​ជា​ច្រើន​ដើម្បី​​ធ្វើ​ឲ្យ​មានភាព​ ទាក់​ទាញ​ជា​មួយ​នឹង​មុខ​ជំនួញ​ថ្មី​របស់​ខ្លួន។ តាម​ការ​សិក្សា​បាន​រកឃើញ​ថា​វា​មាន​តម្លៃ​ខ្ពស់​ជាង​​៥ដង​ក្នុង​ការ​ទាក់​ ទាញ​អតិថិជន​ថ្មី​ច្រើន​ជា​ង​ការ​រក្សា​អតិថិជនចាស់។ កម្មវិធី​ផ្តល់​រង្វាន់​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក្សា​ឬ​បង្កើន​ការ​ លក់​ដល់​អតិថិជន​ចាស់​ វា​ក៏​អាច​ផ្តល់​ឲ្យ​នូវ​លទ្ធផល​ដ៏​ប្រសើរ​ដល់​ការ​វិនិយោគ​ផង​ដែរ​។

១. បង្កើត​គូប៉ុង​។ ប្រសិន​បើ​មុខ​ជំនួញ​របស់​អ្នក​មាន​ទីតាំង​ជាក់​លាក់​ណាមួយហើយ​ ចូរ​បង្កើត​កម្មវិធី​គូប៉ុង​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ជាវ​របស់​អតិថិជន​។ ប្រសិន​បើ​មុខ​ជំនួញរបស់​អ្នក​ជា​លក្ខណៈ​អន​ឡាញ​ (online) អ្នក​អាច​បង្កើត​កម្មវិធី​បញ្ចុះ​តម្លៃ​ដោយ​ផ្តល់​ជា​លេខ​កូដ​ដើម្បី​ធ្វើ​ ការ​បញ្ជា​ទិញ​ ដោយ​គ្រាន់​តែ​វាយ​លេខ​កូដ​​ដែល​អ្នក​ផ្តល់​ឲ្យ​ដើម្បី​ទទួល​ការ​បញ្ចុះ​ តម្លៃ។

២. បង្កើត​កម្មវិធី “ទិញ​មួយ​ ថែម​មួយ” ការ​លក់​ទំនិញ​ដែល​​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​។ ជានិច្ចជាកាល​វា​មាន​ប្រសិទ្ធភាព​ជាង​ការ​លក់​បញ្ចុះ​តម្លៃ។ អ្នក​នៅ​តែ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពេញ​ពី​​អតិថិជន ហើយ​ថែម​ទាំង​ជម្រះ​ចោល​ឥវ៉ាន់​ដែល​លើសឬ​នៅ​សល់​​បាន​ទៀត​ផង​។

៣. ប្រើ​ប្រាស់​កម្មវិធីសន្សំ​ពិន្ទុ​។ ប្រសិន​បើ​មុខ​ជំនួញរបស់​អ្នក​បាន​ទាក់​ទាញ​អតិថិជន​ហើយ​ ចូរ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​កាត​ដើម្បី​សន្សំ​ពិន្ទុ​រាល់​ការ​ទិញ​របស់​ពួក​ គេ​។ អតិថិជន​មួយ​ចំនួន​នឹង​បន្ថែម​ការ​ទិញ​របស់​ពួក​គេ​ដើម្បី​ទទួល​បាន​កាត​ សន្សំ​ពិន្ទុ វា​ក៏​ជា​គន្លឹះ​មួយ​ដើម្បី​ទាក់​ទាញ​អតិថិជន​បន្ថែម​ផង​ដែរ​។

៤.ផ្តល់ ​នូវ​កាត​សមាជិក​ដល់​អតិថិជន។ បន្ទាប់​ពី​ការ​ជាវ​លើក​ទី​ពីរ​ អ្នក​គួរ​តែ​ជូន​នូវ​កាត​សមាជិក​ VIP ដល់​អតិថិជន ដែល​កាត​នោះ​អាច​​ប្តូរ​ជា​ការ​បញ្ចុះ​តម្លៃ​ឬ​ជា​ការ​ផ្តល់​ជូន​នូវ​កាដូ​ បន្តិច​បន្តួច​រាល់​ការ​ជាវ​របស់​អតិថិជន​។ រក្សា​បញ្ជី​រាយ​នាម​អតិថិជន VIP ដើម្បី​ធ្វើ​ការ​ផ្ញើរ​ជូន​ពួក​គាត់​នូវ​​ដំណឹង​ថ្មី​ៗ​ពី​ការ​លក់​ដូច្នេះ​ ពួក​គេ​អាច​ទទួល​អត្ថប្រយោជន៏​ពី​ការ​លក់​និង​ការ​ផ្តល់​ជូន​ពិសេសៗ​បាន​។

៥. ធ្វើ​ការ​ផ្ញើរ​នូវ​លិខិត​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​​ដែល​បាន​ជាវ​ទំនិញ​ ច្រើន​ពី​​​​ក្រុម​ហ៊ុន​របស់​អ្នក ដោយ​រួម​បញ្ចូល​ទាំង​​គូប៉ុង​បញ្ចុះ​តម្លៃ​ជា​មួយ​គ្នា​ផង​ដែរ​។ រក្សា​ការ​កត់​ត្រា​រាល់​ថ្ងៃ​កំណើត​របស់​អតិថិជន​​ ហើយ​ផ្ញើរ​កាត​ជូន​ពរ​និង​គូប៉ុង​​ផ្សេង​ៗ​ជាមួយ​គ្នា​ ដើម្បី​អប​អរ​​ថ្ងៃ​ពិសេស​របស់​គាត់​៕

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s