សាងខ្លួនឯង


ប្រកាន់យកនូវព្រហ្មវិហារធម៌៤យ៉ាង៖

  1. មេត្តា​ : ផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វ
  2. ករុណា : ផ្សាយសេចក្តីអាណិតទៅរកសព្វសត្វ
  3. មុទិតា : ផ្សាយអំណរទៅរកសព្វសត្វ ដែលបានសេចក្តីសុខចម្រើន គឺមានអំណរពេលឃើញគេបានសុខចម្រើន
  4. ឧបេក្ខា : ផ្សាយសេចក្តីស្មោះស្មើទៅរកសព្វសត្វ

Continue reading សាងខ្លួនឯង

របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​


Image

– ព្យាយាម​សរសេរ​គំនិត​​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​ ឧ.​ សរសេរ​អំពី​​បញ្ហា​ជីវិត គំនិត​ផ្ទាល់​ខ្លួន…

– ពេល​សរសេរ​កុំ​បារម្ភ​ពី​លំដាប់​លំដោយ​នៃ​គំនិត

– អាន​ឡើង​វិញ​មួយ​សប្តាហ៍​ម្តង​ នូវ​កំណត់​ត្រា​របស់​ខ្លួន

– ជ្រើស​រើស​យក​គំនិត​ឬ​ប្រធាន​បទ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត​យក​មក​បក​ស្រាយ​ពង្រីក​បន្ថែម

– យក​អត្ថបទ​ដែល​សរសេរ​រួច​ឲ្យ​មិត្ត​ភក្តិ​ឬ​គ្រូ​ជួយ​កែ

កិច្ច​ការ​១០​យ៉ាង​ដែល​សិស្ស​និស្សិត​គួរ​ធ្វើ


ដើម្បី​ជោគ​ជ័យ​ការ​សិក្សា​

ដើម្បី​ជោគ​ជ័យ​ការ​សិក្សា​

១. គ្រប់​គ្រង​ពេល​វេលាសិក្សា​​ប្រកប​ដោយ​ប្រសិទ្ធភាព

២. ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ៖ មើល​មេរៀន ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូដាក់​ឲ្យ និង​ មក​រៀន​ជា​ទៀង​ទាត់

៣. រៀន​ត្រូវមាន​ទិសដៅ​ជា​ស្រេច​ថា​ខ្លួន​ចង់​បាន​​ត្រឹម​ណា​

៤. ផ្ចង់​អារម្មណ៍​សិក្សា​និង​ស្តាប់​គ្រូ​ពន្យល់បើ​មិន​យល់​ត្រង់​ណា​ត្រូវ​ហ៊ាន​សួរ​ភ្លាម​

៥. កត់​ត្រា​ខ្លឹម​សារ​មេរៀន​សំខាន់​ៗ

៦. ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ​ ចូរ​ចង​ចាំ​ថា​គ្រូ​ដាក់​លំហាត់​ឲ្យ​ធ្វើ​គឺ​សុទ្ធ​តែ​មាន​មូល​ហេតុ។ មូល​ហេតុ​នោះ​គឺ​ធ្វើ​ឲ្យ​អ្នក​ចេះដឹង។

៧. រំលឹក​មេរៀន​ជា​រៀង​រាល់​ថ្ងៃ កុំ​រង់​ចាំរហូត​ជិត​ដល់​ថ្ងៃ​ប្រឡង​ទើប​មើល​មេរៀន

៨. រៀប​ចំរបស់​របរ​ឲ្យ​មានរបៀប​រៀប​រយ បែង​ចែក​កន្លែង​ទុក​ដាក់​របស់ ហើយ​ទុក​ដាក់​របស់​ឲ្យ​ត្រូវ​កន្លែង

៩. រៀន​ដោយ​មាន​ទឹក​ចិត្ត​ចង់​រៀន

១០. តាំង​ចិត្ត​រៀន​ តាំ​ងចិត្ត​ធ្វើ​យ៉ាង​ពិត​ប្រាកដ ព្យាយាម​សិក្សា

ជោគ​ជ័យ​នៅ​ចំពោះ​អ្នក!

ដកស្រង់ចេញពី សាលារៀន salarean.com

វិធី​រៀន​យក​និទ្ទេស A


ប្រឡង​

ប្រឡង​

១. រំលឹក​មេរៀន​ដែល​អាច​នឹង​ចេញ​ប្រឡង​រៀង​រាល់​យប់​មុន​គេង។

២. អាន​មេរៀន​យ៉ាង​ហោច​ណាស់​បី​ដង​មុន​ពេល​ចូល​រៀន រួច​កត់​ចំណាំ​ខ្លឹមសារ​សំខាន់​ៗ។

៣. ចាប់​ឲ្យ​បាន​នូវ​មូលដ្ឋាន​គ្រឹះ​មុខ​វិជ្ជា​នីមួយៗ​ ដើម្បី​ងាយ​ស្រួល​រៀន​មេរៀន​ក្រោយ​ៗ​ទៀត។

៤. មក​រៀន​ទៀង​ទាត់។

៥. រៀន​ធ្វើ​លំហាត់​ពី​សៀវភៅ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន។

៦. ស្វ័យ​សិក្សា​មុន​ពេល​បវេសនកាល​ចូល​មក​ដល់។

៧. ស្វែងរក​កន្លែង​ស្វ័យ​សិក្សា​ដែល​សម​ស្រប​បំផុត​សម្រាប់​ខ្លួន​ឯង។

៨. ហាត់​សម​ធ្វើ​តេស្ត​ប្រឡង​​ឲ្យ​បាន​ច្រើន។

៩. ធ្វើ​លំហាត់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

១០. រាប់​អាន​មិត្ត​ភក្តិ​ឲ្យ​បាន​ច្រើន​ ពិភាក្សា​លំហាត់ និង​ស្វ័យ​សិក្សា​ជាមួយ​គ្នា។

១១. ពុះ​ពារ​ស្ទុះ​ស្ទា​ស្រវា​ស្រទេញ​ចង់​បាន​និទ្ទេស A។

១២.មាន​ចិត្ត​ស្រឡាញ់​ការ​សិក្សា

១៣. បរិភោគ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព។